» ដើមក្បាលរុយ (កំប៉ោយចិន) ជួយព្យាបាលមហារីកដោះ រលាកថ្លើម
លើសឈាម កើតលឿង ជំងឺសួត(របេង) បូសពិស
រលាកសសៃ គាបសសៃចង្កេះជាដើម
#ជួយព្យាបាលមហារីកដោះ
វិធីប្រើ៖ យកស្មៅប្រមាណ៣ដើមលាងទឹកឲ្យស្អាត បុកឲ្យម៉ដ្ឋ លាយជាមួយទឹកបរិសុទ្ធ១លីត្ររួចយកស្បៃច្រោះយកតែទឹក ហូប១ថ្ងៃ៣ពេលម្តង១កែវ បើលាយទឹកឃ្មំសុទ្ធកាន់តែប្រសើរ។ ប្រភព៖ Sam Oeun Pol
#ការព្យាបាលៈ ផ្តាសាយ ក្តៅខ្លួន ក្អក រាកមួល លើសឈាមកើតលឿង រលាកថ្លើម សរសៃប្រសាទ បូសពិស ។
កម្រិត និងរបៀបប្រើៈ លាងទឹកឱ្យស្អាត ហាលស្ងួត ដាំផឹក ពី១៥-៣០ ក្រាម ក្នុង១ថ្ងៃ ផឹកធម្មតាជំនួសទឹក៕
ដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាលឧបត្ថមដោយJICA
#ការព្យាបាលជំងឺសួត(របេង)
យករុក្ខជាតិនោះហាលនឹងកំដៅថ្ងៃឲ្យស្ងួតហើយយកមកដាំទឹកផឹកដូចផឹកទឹកតែ។
#ការព្យាបាលជំងឺសសៃ (រលាកសសៃ ,គាបសសៃចង្កេះជាដើម)
វិធីធ្វើ៖ យករុក្ខជាតិនេះ ដើមស្រស់ បុកឲ្យម៉ដ្ឋហើយត្រាំស្រាសប្រភេទលេខ១ទុក១យប់ ហើយយកមករឹត និងរុំត្រង់កន្លែងឈឺ នោះឯស្រាយកមកផឹក១ថ្ងៃ៣ដង (កែវពែងអាកោ)។
ការទទួលបានផលជាក់ស្តែងពីលោក Savann Chieb ។
ស្មៅនេះអាចមានឈ្មោះហៅផ្សេងគ្នា ចង្ហិតស្នៀង, ដើមឥសីផ្សំស្រេច, ដើមកំប៉ោយចិន
ដើមក្បាលរុយ វាមានផ្កាពណ៌ស្វាយ លាយក្រហម សចុង ចេញនៅចុងមែក ភាគច្រើន ដុះនៅតាមគៀនរបងផ្ទះដែលមានដុះផ្សេងៗ ឬតាមផ្លូវដើ ផ្លូវថ្នល់ ផ្លូក្រវ៉ាត់ក្រុង ដំបូក និង តាមមាត់ទឹក។
អត្ថបទដោយ៖ អ៊ាង សុផល្លែត Sophalleth
ដើមក្បាលរុយ (កំប៉ោយចិន) ជួយព្យាបាលមហារីកដោះ រលាកថ្លើម លើសឈាម កើតលឿង ជំងឺសួត(របេង) បូសពិស រលាកសសៃ គាបសសៃចង្កេះជាដើម
» ដើមក្បាលរុយ (កំប៉ោយចិន) ជួយព្យាបាលមហារីកដោះ រលាកថ្លើម លើសឈាម កើតលឿង ជំងឺសួត(របេង) បូសពិស រលាកសសៃ គាបសសៃចង្កេះជាដើម #ជួយព្យាបាលមហារីកដោះ
14Oct2016
Post a Comment