loading...

1 Excel 1 កន្ទាលត្រអាក 2 កំប្លែង 6 កសិកម្ម 3 ការចិញ្ចឹម 3 ការដាំដុះ 3 ក្បួនទស្សទាយ 1 ក្រពះ 1 ក្រពេញប្រូស្តាត 1 ខ្មោច 1 ខ្សែបាតដៃ 1 គំនិតពិចារណា 1 គំនិតអ្នករកស៊ី 7 គន្លឺះសុខភាព និងសិច 1 គ្រួស 1 ចង្កេះ 10 ចំណេះដឹងទូទៅ 1 ឆ្នាំឆ្លូវ 1 ឆ្នាំជូត 1 ឆ្នាំទាំង១២ 2 ជំងឺអាឡែហ្ស៊ី 2 ជំនឿរនិងសាសនា 1 ជាតិពុល 1 ជាតិអាស៊ីតអ៊ុយរិច 1 ឈឺខ្នង 1 ដូងតឿ 2 ដោះ 1 តម្រងរោម 2 ថ្លើម 1 ទឹកនោមផ្អែម 3 បច្ចេកវិទ្យា 1 បំលែងកូដ 1 បុកឆ្ងាញ់ 1 បូសពិស 1 ប្រមាត់ 1 ប្រយ័ត្ន 4 ប្រលោមលោក 4 ប្រលោមលោកសិច 1 ប្លុកស្ពត 1 ពងបែកក្នុងម៉ាត់ 8 ព័ត៌មាន 4 ព័ត៌មានក្ដៅសាច់ 4 ព័ត៌មានប្លែកៗ 1 ពេលកើត 2 ពោះវៀន 1 មហារីក 1 មាតានិងទារក 2 មាន់ 1 ម្នាស់ 1 ម្ហូបថ្ងៃនេះ 1 រៀនកម្មវិធីកុំព្យូទ័រ 1 រៀនធ្វើវេបសាយ 1 វិដេអូ 1 វីធីសាស្រ្តការពារ 1 សាច់ដុំ 17 សុខភាព 1 សុខភាពនិងសម្រស់ 1 សួត 1 ស្រកទំងន់ 1 ស្វាយ 1 ហោរាសាស្រ្ត 1 ហោរាសាស្រ្តសំរាប់ខែតុលា 1 ឬសដូងបាត 14 ឱសថធម្មជាតិ

ឆុត ៨៥% សឹងមិនគួរឱ្យជឿ! បាតដៃខាងឆ្វេងបង្ហាញពីអនាគត ចំណែកបាតដៃស្តាំបង្ហាញពីអតីតកាល

ឆ្លងកាត់ប្រវត្តិសាស្ត្រដ៏យូរលង់រហូតមកដល់បច្ចុប្បន្ននេះ គេនៅតែមានជំនឿថា ជីវិតនិងជោគវាសនារបស់យើងត្រូវបានលាក់យ៉ាងជ្រៅនៅក្នុងខ្សែបន្ទាត់នៅលើបាតដៃរបស់យើង។ បាតដៃខាងឆ្វេងត្រូវគេជឿថានឹងបង្ហាញពីសមត្ថភាពនិងជំនាញ ដែលបានទទួលពីអាណាព្យាបាល ដូច្នេះវាបង្ហាញពីអនាគត។

ចំណែកឯបាតដៃស្តាំវិញបង្ហាញពីអ្វីដែលយើងបានសម្រេចនៅក្នុងជីវិតរបស់យើងរហូតមកទល់ឥឡូវនេះ។ ដូច្នេះវាឆ្លុះបញ្ចាំងពីអតីតកាល។

ថ្ងៃនេះលោកអ្នកនឹងដឹងអំពីរបៀបមើលខ្សែបន្ទាត់នៅលើបាតដៃខាងឆ្វេងរបស់អ្នក ហើយនឹងដឹងបន្ថែមទៀតអំពីអនាគតរបស់អ្នក!

១. ខ្សែបន្ទាត់ជីវិត (Life Line)
ខ្សែបន្ទាត់នេះចាប់ផ្តើមរវាងគល់មេដៃ និង គល់ម្រាមចង្អុល (មើលរូប)។ ខ្សែនេះដាច់ៗនិងបែកមែកចុះក្រោម មានន័យថាអ្នកនឹងទទួលរងជំងឺ និង/ឬមានគ្រោះថ្នាក់។ ក្នុងករណីដែល ខ្សែនេះវែង ជ្រៅ និងរលូនពុំមានមែករញ៉េរញ៉ៃ អ្នកនឹងរស់នៅបានយូរនិងមានសុខភាពល្អ។



២. ខ្សែបន្ទាត់មេ (Head Line)
ខ្សែបន្ទាត់មេ គឺបន្ទាត់ផ្ដេកនៅកណ្ដាលបាតដៃ។ ប្រសិនបើខ្សែនេះត្រង់ភ្លឹង មានន័យថាអ្នកគឺជាមនុស្សពោរពេញដោយការស្រមើលស្រមៃអំពីអនាគត ហើយប្រសិនបើវាវែងហើយជ្រៅ អ្នកជាមនុស្សមានគំនិតទូលំទូលាយ។ ប្រសិនបើវាបាញ់ទិសឡើងលើ គឺ អ្នកជាមនុស្សគួរធុញទ្រាន់ និង តែងជំទាស់នឹងអ្នកដទៃ។



ក្នុងករណីដែលខ្សែនេះចាប់ផ្តើមចេញពីខ្សែបន្ទាត់ជីវិតរួមគ្នា មានន័យថា អ្នកជាមនុស្សមានហេតុផល និងស្មោះស្ម័គ្រនឹងមនុស្សផ្ទុយភេទ។ ផ្ទុយទៅវិញ ប្រសិនបើវាចាប់ផ្តើមឆ្ងាយពីខ្សែបន្ទាត់ជីវិតឆ្ងាយពេក បង្ហាញថាអ្នកជាមនុស្សក្រអឺតក្រទម និងលាក់ពុត។ ប្រសិនបើមានខ្សែតូចមួយឆ្លងកាត់ខ្សែបន្ទាត់មេ មានន័យថាលោកអ្នកជាមនុស្សគិតច្រើន និងរមែងឈឺក្បាលញឹកញាប់។

៣. ខ្សែបន្ទាត់បេះដូង (Heart Line)
អ្នកអាចរកវាឃើញនៅពីលើខ្សែបន្ទាត់មេ (មើលរូប) ដែលហូរផ្ទុយគ្នានឹងខ្សែបន្ទាត់មេ (ពោលគឺពីកូនដៃទៅគល់ម្រាមចង្អុល)។ ប្រសិនបើខ្សែនេះវែង ជ្រៅ និងរលូនល្អ បង្ហាញថាអ្នកជាមនុស្សមានមនោសញ្ចេតនាខ្ពស់ និងមានចិត្តមេត្តាធម៌។ បើខ្សែនេះផុតត្រឹមចន្លោះម្រាមដៃចង្អុល និងម្រាមដៃកណ្តាលបង្ហាញថាអ្នកជាមនុស្សសប្បុរស និងពោរពេញដោយការលះបង់ខ្ពស់។



បើខ្សែបន្ទាត់បេះដូងផុតត្រឹមគល់ម្រាមចង្អុល បង្ហាញពីភាពលោភលន់នឹងអំណាច។ ប្រសិនបើខ្សែនេះបញ្ចប់នៅពីក្រោមម្រាមដៃកណ្តាល មានន័យថា លោកអ្នកលះបង់ពេលវេលាតែលើអាជីពការងារតែមួយគត់ក្នុងជីវិត។ ប្រសិនបើខ្សែបន្ទាត់ជីវិត និងខ្សែបន្ទាត់មេនៅជាប់គ្នា មានន័យថា បេះដូងតែងគ្រប់គ្រងលើអារម្មណ៍ជានិច្ច ពេលសម្រេចចិត្ត។

៤. ខ្សែបន្ទាត់វាសនា
ខ្សែបន្ទាត់នេះលាតសន្ធឹងពីកដៃរហូតដល់ម្រាមដៃកណ្តាល។ ប្រសិនបើវាវែងហើយជ្រៅ នោះជោគវាសនាជាអ្នកកំណត់អំពីជីវិតរបស់អ្នក។ ប្រសិនបើពុំមានខ្សែបន្ទាត់វាសនាទេ មានន័យថា លក្ខណៈពិសេសនៃសមត្ថភាពជាអ្នកកំណត់ជីវិតរបស់លោកអ្នក។ ប្រសិនបើខ្សែនេះចាប់ផ្តើមពីកណ្តាលបាតដៃ មានន័យថា ភាពជោគជ័យនឹងមកដល់រាងយូរបន្តិច។



៥. ខ្សែបន្ទាត់លុយ (Money Line)
ខ្សែនេះលាតសន្ធឹងពីខ្សែបន្ទាត់វាសនារហូតដល់ដៃនាង។ ក្នុងករណីមានបន្ទាត់ផ្សេងទៀតនៅជាប់ខ្សែនេះ នោះលោកអ្នកនឹងរស់នៅពឹងផ្អែកលើទេពកោសល្យរបស់អ្នក។ ប្រសិនបើខ្សែបន្ទាត់លុយវែងលេចធ្លោ វាគឺជាសញ្ញាបង្ហាញថា អ្នកមានទេពកោសល្យសិល្បៈខ្ពស់ និងកើបលុយពីវិស័យនេះ។ ប្រសិនបើពុំមានខ្សែបន្ទាត់លុយលើបាតដៃទេ លោកអ្នកបានត្រឹមតែរស់ធម្មតា ពុំមានស្តុកស្តម្ភដូចគេទេ។



៦. ខ្សែបន្ទាត់បារ៉ត (Mercury Line)
ខ្សែនេះស្ថិតនៅក្រោមកូនដៃនៅក្បែរខ្សែបន្ទាត់លុយ។ វាជាសញ្ញានៃភាពរហ័សរហួនក្នុងអាជីវកម្ម ប្រសិនបើអ្នកមានខ្សែបារ៉ត វែងនិងច្បាស់ៗ។ ប្រសិនបើមានខ្សែបន្ទាត់បារ៉តស្តើងៗ អ្នកមានចំណាប់អារម្មណ៍ខាងវិទ្យាសាស្ត្រ។ អ្នកនឹងរកប្រាក់ចំណេញច្រើនតាមរយៈវិទ្យាសាស្ត្រឬអាជីវកម្ម ប្រសិនបើខ្សែបារ៉តនេះត្រូវបានតភ្ជាប់ជាមួយនឹងខ្សែបន្ទាត់លុយ។



៧. ខ្សែបន្ទាត់សុខភាព (Health Line)
ខ្សែបន្ទាត់សុខភាពគឺស្ថិតនៅពីក្រោមខ្សែបន្ទាត់បារ៉ត ប៉ុន្តែមនុស្សភាគច្រើនប្រហែលជាពុំមានវាទេ។ ទោះយ៉ាងណា វាជាសញ្ញាអាក្រក់ប៉ុណ្ណោះ ពោលគឺវាបង្ហាញថាអ្នកជួបបញ្ហាសុខភាពញឹកញាប់ ជាពិសេសឈឺចាប់សរីរាង្គខាងក្នុង។



៨. ខ្សែបន្ទាត់សុភមង្គល (Happiness Line)
ខ្សែបន្ទាត់ទាំងនេះអាចមានដល់ទៅ ៤ ខ្សែឯណោះ ហើយពួកវាមានទីតាំងស្ថិតនៅជុំវិញកដៃ។ ប្រសិនបើគ្មានខ្សែទាំងនេះទេ អ្នកនឹងមិនមានសេចក្តីរីករាយឬសុភមង្គលទេ។ ប្រសិនបើខ្សែទាំងនេះមើលឃើញច្បាស់ៗ អ្នកនឹងសប្បាយចិត្តច្រើន ប៉ុន្តែអ្នកក៏ត្រូវឆ្លងកាត់ការប្រឹងប្រែងខ្លាំងដែរទើបទទួលបានវា។



៩. ខ្សែបន្ទាត់ស្រើបស្រាល (Erotic Line ឬ Mount of Venus)
ដូចក្នុងរូប ខ្សែបន្ទាត់នេះ គឺហៅថា ខ្សែបន្ទាត់ស្រើបស្រាល (Erotic Line ឬ Mount of Venus)។ ប្រសិនបើខ្សែបន្ទាត់នេះខ្លី ព្រិលៗ វាបង្ហាញពីចំណង់ផ្លូវភេទតិចតួច។ ប្រសិនបើខ្សែបន្ទាត់នេះច្បាស់ៗ ហើយវែង និង មានច្រើនខ្សែស្របៗគ្នា នោះវាជាសញ្ញានៃអារម្មណ៍ស្នេហាដ៏ត្រេកត្រអាល។ ប្រសិនបើបន្ទាត់នេះជាក្រឡាចត្រង្គ អ្នកនឹងមានជម្លោះច្រើន និងពុំមានទំនាក់ទំនងស្នេហាយូរអង្វែងទេ។



១០. ខ្សែបន្ទាត់នៃភាពជោគជ័យ (Line of Success)
ដូចក្នុងរូប នេះជាខ្សែបន្ទាត់នៃភាពជោគជ័យ។ ប្រសិនបើវាត្រង់ភ្លឹង មានន័យថា មហិច្ឆតារបស់អ្នកនឹងនាំមកនូវភាពជោគជ័យយ៉ាងប្រាកដ។ ប្រសិនបើវាមិនត្រង់ទេ អ្នកនឹងប្រឈមមុខនឹងឧបសគ្គច្រើននៅលើវិថីឆ្ពោះទៅរកភាពជោគជ័យ។



១១. ខ្សែបន្ទាត់កោង Venus
ខ្សែកោង Venus គឺស្ថិតនៅពីក្រោមម្រាមកណ្តាលនិងម្រាមដៃនាង។ ប្រសិនបើមានខ្សែនេះ គឺលោកអ្នកនឹងជួបប្រទះការខកចិត្តរឿងស្នេហាឥតល្ហែ៕



ប្រភព៖ http://news.khmeread.com/?p=20655

This is the most recent post.
Older Post

Post a Comment

[facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.