តាមការពិសោធន៍មួយបង្ហាញថា ទឹកភេសជ្ជៈមួយប្រភេទដែលផ្សំឡើងពីក្រូច ក្រូចឆ្មា និងទឹកឃ្មុំ អាចជួយសម្រកទម្ងន់បានយ៉ាងលឿន រហូតដល់ទៅ ១០គីឡូក្រាមក្នុងរយៈពេល ៩ថ្ងៃ។
របស់ដែលត្រូវការ៖
- ក្រូចពណ៌លឿងធំ ១ផ្លែ
- ក្រូឆ្មា ៤ផ្លែ
- ទឹកឃ្មុំ ៣ស្លាបព្រាបាយ
វិធីសាស្ត្រ៖
- ចាប់ផ្តើមពុះក្រូច និងក្រូចឆ្មាជាបួនចំណែកដាក់ទៅក្នុងទឹកកន្លះលីត្រ រួចដុតភ្លើងតិចៗទុកឱ្យបានរយៈពេល ២០នាទី។
- ដាក់ទឹកឃ្មុំចំនួន ៣ស្លាប់ព្រាបាយចូលពីលើ ហើយទុកនៅលើភ្លើងតិចៗរយៈពេល ១០នាទីទៀត។
- ច្រោះវា ហើយទុកឱ្យបាន ២-៣ម៉ោង។
បន្ទាប់ពីធ្វើភេសជ្ជៈមួយនេះរួចអ្នកអាចផឹក ៣កែវក្នុងមួយថ្ងៃឱ្យបានជាប់លាប់ក្នុងរយៈពេល ២១ថ្ងៃ។
ចំណាំ៖ វិធីធ្វើខាងលើនេះសម្រាប់បរិមាណក្នុងមួយថ្ងៃ មានន័យថានៅថ្ងៃទីពីរអ្នកត្រូវអនុវត្តបែបនេះម្តងទៀត។ ចំពោះរបបអាហារត្រូវបរិភោគធម្មតា ហើយមិនចាំបាច់បង្អត់ខ្លួនឯងនោះឡើង។ ប៉ុន្តែត្រូវចេញឱ្យឆ្ងាយពីភេសជ្ជៈសូកូឡា និងភេសជ្ជៈមានជាតិផ្អែម ឬជាតិហ្គាសច្រើន។ អនុវត្តបែបនេះរាល់ថ្ងៃអ្នកអាចស្រកទម្ងន់ ១០គីឡូក្នុងរយៈពេល ៩ថ្ងៃ៕
ប្រែសម្រួលដោយ៖ សុងហាក់
សុខភាពសម្រស់
Post a Comment