ក្រុងប្រេតូរីយ៉ា: កូនក្រមុំព្រហ្មចារីម្នាក់បានវាយស្វាមីខ្លួននៅរាត្រីផ្សំដំណេកក្រោយពីឃើញលិង្គជាលើកដំបូងក្នុងឆាកជីវិត។
លោក ម៉ុមបូ ម៉ាដយីប៊ី អាយុ ៣២ ឆ្នាំ បានប៉ង់សឺម៉ង់ក្បាលក្រោយពីប្រលោមស្នេហ៍ជាមួយភរិយាទើបរៀបការថ្មីថ្មោងនៅថ្ងៃក្រេបទឹកឃ្មុំ ដែលមិនធ្លាប់ប៉ះពាល់គ្នាពីមុន។
ម៉ាដយីប៊ី ហ្គី ឬ «អាណាខូនដា» និយាយថា៖ «ដំបូងមិនថ្វីទេ នាងពេញចិត្ដនឹងវគ្គកម្ដៅសាច់ដុំប៉ុណ្ណោះ។ ប៉ុន្ដែសួគ៌ាប្រែជានរកភ្លាមៗពេលខ្ញុំចាប់ផ្ដើមសម្រាតខោ»។
ពេលថើបអង្អែលវក់វី លោកថា ភរិយាប្រតិកម្មយ៉ាងខ្លាំង ដោយខាំត្រចៀក និងកាច់មួលអាច្រមក់មួយទំហឹង។
លោកបន្ថែមថា៖ «នាងយកដបស្រាវាយក្បាលមុនពេលព្យាយាមយកតុក្កតាខ្លាឃ្មុំដែលខ្ញុំទិញឲ្យជាកាដូមកខ្ទប់មាត់ខ្ញុំ»។ សម្រែកឈឺចាប់ផ្ដើមលាន់ឮពេញត្រចៀកភ្ញៀវកំពុងទទួលទានអាហារពេលព្រឹកនៅ Coffee Bay ប្រទេសអាហ្រ្វិកខាងត្បូង ហើយប្ដីប្រពន្ធមួយរាត្រីនេះក៏ចែកផ្លូវគ្នាដើរទៅរថយន្ដក្រុងទៅផ្ទះរៀងៗខ្លួន។
ភរិយាលោក ជាអ្នកចូលចិត្ដលេងបាល់ទាត់បានជួបគ្នានៅព្រះវិហារកាលពីឆ្នាំមុន ដែលបានប្រើអំពើហិង្សាលើស្វាមី និយាយថា៖ «គាត់មានលិង្គធំពេក វែងជាងផ្លែត្រសក់ និងដុះរោមញ៉ុកគួរឲ្យខ្លាច»។
កូនក្រមុំមិនធ្លាប់ឆ្លងកាត់ការរួមដំណេកជាមួយប្រុស ថា៖ «ខ្ញុំគ្រាន់តែវាយថ្ពាល់ទេ»។ ពួកគេបានសម្រេចឯកភាពដោះស្រាយក្រៅប៉ុស្ដិ៍ប៉ូលិសដើម្បីបញ្ចប់រឿង។
លោក ម៉ាដយីប៊ី អះអាងថា៖ «ខ្ញុំធ្លាប់តែឮគេថា ពង្រីកលិង្គ មិនធ្លាប់ឮសោះថា បង្រួមលិង្គនោះទេ»៕ ប្រភព៖ postkhmer
Post a Comment