ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ដោយចោទប្រកាន់ថាបានប្រទូស្តកេរ្តិ៍ក្មេងស្រី ២នាក់បងប្អូនបង្កើត នៅក្នុងបន្ទប់ទឹកផ្ទះរបស់ខ្លួន ។
លោកវរសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីយុត្តិធម៌ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ កង គុន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិសំរោង ឃុំគោករមៀត ស្រុកថ្មពួក ត្រូវបានឃាត់ខ្លួនបន្ទាប់ពី ទទួលបានពាក្យបណ្ដឹងពីស្ត្រីឈ្មោះ ស្រី ចិន អាយុ២៦ឆ្នាំ ដោយចោទប្រកាន់ថា បានប្រទូស្តកេរ្តិ៍ក្មួយស្រីរបស់គាត់២នាក់ ។
ស្ត្រីឈ្មោះ ស្រី ចិន ដែលជាម្តាយមីងក្មេងស្រី រងគ្រោះទាំង២នាក់ បានឲ្យដឹងថា កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ខណៈក្មួយស្រីគាត់២នាក់បងប្អូនបង្កើត ម្នាក់អាយុ៦ឆ្នាំ ម្នាក់អាយុ៧ឆ្នាំ ទៅមើលទូរទស្សន៍នៅផ្ទះជនស្ស័យដែលមានរបងជាប់គ្នា ឆ្លៀតពេលដែលប្រពន្ធកូនមិននៅផ្ទះ បានលួងលោមក្មួយស្រីគាត់ម្តងម្នាក់ចូលក្នុងបន្ទប់ទឹក ដោយប្រាប់ថាឲ្យហូបនំ ។
ពេលដែលចូលទៅស្រាប់តែ ចាប់សម្រាតសំពត់ និងយកដៃលូកលេងប្រដាប់ភេទក្មេងស្រីរងគ្រោះ ព្រមទាំងយកដៃក្មេងស្រី ទៅបបោសអង្អែលប្រដាប់ភេទខ្លួនឯង មិនតែប៉ុណ្ណោះថែមទាំង យកប្រដាប់ភេទទៅញល់ប្រដាប់ភេទ ក្មេងស្រីរងគ្រោះរហូតចេញទឹកកាមទៀតផង ។
ម្តាយមីងរូបនោះបន្តថា ក្រោយពេលជនសង្ស័យ ធ្វើសកម្មភាពលើក្មួយស្រីគាត់ទាំង២នាក់បងប្អូនហើយ ក្មួយស្រីគាត់ទាំង២នាក់ បានយករឿងនេះទៅប្រាប់យាយរបស់ខ្លួន ពេលនោះជនសង្ស័យដឹង ក៏បានលួនទួរសុំទោស ពេលនោះនាងមកទាន់ ស្រាប់តែជនសង្ស័យគេចខ្លួនចូលផ្ទះបាត់ ។ បន្ទាប់មកពេលនា ងជាម្តាយមីងបានដឹងរឿងក៏ទៅប្តឹងកម្លាំងកងរាជអាវុធហត្ថ ស្រុកថ្មពួករហូតឈាន ទៅឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅផ្ទះជនសង្ស័យតែម្តង ។
លោកវរសេនីយ៍ត្រី ព្រហ្ម ថេង បានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពិតជាបានប្រព្រឹត្តលើ ក្មេងស្រីរងគ្រោះមែន ប៉ុន្តែបានត្រឹមលូកលាន់ប្រដាប់ភេទក្មេងស្រី ជាបងម្នាក់ប៉ុណ្ណោះ ។
លោកវរសេនីយ៍ត្រី ព្រហ្ម ថេង បញ្ជាក់ថា តែតាមបណ្ដឹងម្តាយមីង ក្មេងស្រីរងគ្រោះ និងចម្លើយរបស់ក្មេងស្រីទាំង ២នាក់បងប្អូនបង្កើតថា ជនសង្ស័យបានប្រព្រឹត្តលើនាងទាំង២នាក់ក្នុងបន្ទប់ទឹក រួចហើយបានគំរាមមិនឲ្យ ប្រាប់អ្នកណាទៀតផង ៕
ប្រភព ៖ កោះសន្តិភាព
Post a Comment