ពេលវេលានៃការចាប់កំណើតពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ព្រោះថាពេលវេលាខុសគ្នានៃការចាប់កំណើតអាចមានជីវថាមពលខុសគ្នា ដែលអាចជះឥទ្ធិពលដល់បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗផ្សេងគ្នាដែរ។ ជាទូទៅ ពេលវេលានៃការចាប់កំណើតត្រូវបានគេបែងចែកជា ៦ ពេលហើយមនុស្សម្នាក់ៗមានចរិតលក្ខណៈអាស្រ័យទៅនឹងពេលទាំង ៦ នេះ ដូចជា៖
1. ចាប់ពីម៉ោង ១២ យប់ដល់ម៉ោង ៤ ទៀបភ្លឺ៖ ជាមនុស្សដែលមានស្ងៀមស្ងាត់ ចិត្តត្រជាក់ និងចេះជួយអ្នកដទៃ។ តែពួកគេជាមនុស្សដែលផ្លាស់ប្តូរក្តីស្រមៃលឿន ដែលជាហេតុធ្វើឲ្យពួកគេពិបាកនឹងសម្រេចក្តីស្រមៃណាមួយឲ្យបានជាក់លាក់។
2. ពីម៉ោង ៤ ទៀបភ្លឺដល់ម៉ោង ៨ ព្រឹក៖ ជាមនុស្សដែលមានការអត់ធ្មត់ខ្ពស់ ហើយចូលចិត្តធ្វើខ្លួនឲ្យជាគំរូសម្រាប់អ្នកដទៃ។
3. ពីម៉ោង ៨ ព្រឹកដល់ម៉ោង ១២ ថ្ងៃត្រង់៖ ជាមនុស្សដែលមានក្តីស្រមៃ និងសុទិដ្ឋិនិយមខ្ពស់។ ហើយពួកគេក៏ជាមនុស្សដែលស្មោះត្រង់ ចេះយល់ចិត្តអ្នកដទៃ និងជួយអ្នកដទៃ។
4. ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ៤ ល្ងាច៖ ជាមនុស្សដែលស្វាហាប់ក្នុងការងារ។ ពួកគេពូកែផ្នែក គណិតវិទ្យា រូបវិទ្យា ការទំនាក់ទំនង ហើយពួកគេមានទេព្យកោសល្យខ្ពស់ក្នុងការគ្រប់គ្រង ការងារ។
5. ពីម៉ោង ៤ ល្ងាច ដល់ម៉ោង ៨ យប់៖ ជាមនុស្សគិតលឿន ហើយផ្លាស់ប្តួរការគិតជាញឹកញាប់។ ពួកគេធ្វើអ្វីមួយដោយមានអារម្មណ៍ភ័យខ្លាច បារម្ភច្រើន មិនដាច់ស្រេច និងសាំញ៉ាំច្រើន តែពួកគេហ៊ានទទួលខុសត្រូវចំពោះអ្វីដែលពួកគេបានធ្វើ។
6. ពីម៉ោង ៨ យប់ដល់ម៉ោង ១២ កណ្តាលអាធ្រាត៖ ជាមនុស្សដែលមានការតស៊ូរខ្ពស់ និងជាមនុស្សមានហេតុផលគ្រប់ពេលវេលា។ ពួកគេជាមនុស្សដែលមានទំនុកចិត្តខ្ពស់ ហើយអ្វីដែលពួកគេធ្វើច្រើនតែបានជះឥទ្ធិពលវិជ្ជមានដល់មនុស្សដែលនៅជុំវិញខ្លួនពួកគេ៕
ប្រភព៖http://komsan.khmer-note.com/article/7885
Post a Comment