ចិន ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដែលភ្ញៀវនៅក្នុងសណ្ឋាគារមកធាក់ទ្វារបន្ទប់ ហើយវាយទាំងកណ្តាលយប់ ព្រោះតែទ្រាំថ្លង់នឹងសម្រែកថ្ងូររបស់គូស្នេហ៍មួយគូកំពុងរួមភេទ ដែលធ្វើឱ្យពួកគេដេកពួនមិនបាន ។
កាមេរ៉ាសុវត្ថិភាពក្នុងសណ្ឋាគារបានបង្ហាញឱ្យឃើញពីភ្ញៀវម្នាក់ខឹងសម្បារ ឈ្មោះ Zhang ទៅវាយភ្ញៀវម្នាក់ទៀត ដែលរួមភេទឮខ្លាំងពេកនៅក្នុងសណ្ឋាគារមួយ នាទីក្រុងប៉ីហាយ ប្រទេសចិន ។
ហេតុការណ៍វាយដំនេះ បានកើតឡើងនៅវេលារំលងអធ្រាត្រចូលថ្ងៃទី១៣ តុលា កន្លងមក បន្ទាប់ពីលោក Zhang និងមិត្តរួមការងាររបស់លោកចូលទៅស្នាក់នៅ ដើម្បីត្រៀមបើកការប្រជុំនាពេលព្រឹក ។
ខណៈដែលសង្ឃឹមថា នឹងបានដេកស្កប់ស្កល់ទុកកម្លាំងប្រជុំពេលព្រឹក លោក Zhang បានភ្ញាក់ទាំងកណ្តាលអាធ្រាត្រ ដោយសារតែគូស្នេហ៍មួយគូនៅបន្ទប់ជិតគាត់នោះ រួមភេទស្រែកថ្ងូរឮខ្លាំងៗ ។ ដោយមិនបង្អង់យូរ លោក Zhang ក៏ដើរទៅកាន់ខាងមុខបន្ទប់ ហើយបានទាស់ទែងសម្តីជាមួយនឹងបុរសម្នាក់ ដែលនៅសម្ងំក្នុងបន្ទប់ មិនព្រមចេញមក។
ការឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ ធ្វើឲ្យអ្នករួមការងារជាមួយលោក Zhang ចេញមក ហើយនាំគ្នាទៅចោមរោមនៅមុខទ្វារបន្ទប់របស់គូសេ្នហ៍នោះ ។
លោក Zhang បានធាក់ទ្វារបន្ទប់ ហើយចូលទៅដាល់ និងធាក់បុរសម្នាក់ដែលនៅក្នុងបន្ទប់នោះ ឈ្មោះថា Lei Mou។ ភ្លាមនោះ ប៉ូលិសក៏មកដល់ ហើយបំបែកអ្នកទាំងពីរចេញ ។ លោក Zhang បានទទួលស្គាល់កំហុសខ្លួន ហើយព្រមសងសំណង ១៥០០០យាន់ ដើម្បីបញ្ចប់រឿង ។
ប្រភព៖ https://kohsantepheapdaily.com.kh/article/152786.html
Post a Comment