loading...

1 Excel 1 កន្ទាលត្រអាក 2 កំប្លែង 6 កសិកម្ម 3 ការចិញ្ចឹម 3 ការដាំដុះ 3 ក្បួនទស្សទាយ 1 ក្រពះ 1 ក្រពេញប្រូស្តាត 1 ខ្មោច 1 ខ្សែបាតដៃ 1 គំនិតពិចារណា 1 គំនិតអ្នករកស៊ី 7 គន្លឺះសុខភាព និងសិច 1 គ្រួស 1 ចង្កេះ 10 ចំណេះដឹងទូទៅ 1 ឆ្នាំឆ្លូវ 1 ឆ្នាំជូត 1 ឆ្នាំទាំង១២ 2 ជំងឺអាឡែហ្ស៊ី 2 ជំនឿរនិងសាសនា 1 ជាតិពុល 1 ជាតិអាស៊ីតអ៊ុយរិច 1 ឈឺខ្នង 1 ដូងតឿ 2 ដោះ 1 តម្រងរោម 2 ថ្លើម 1 ទឹកនោមផ្អែម 3 បច្ចេកវិទ្យា 1 បំលែងកូដ 1 បុកឆ្ងាញ់ 1 បូសពិស 1 ប្រមាត់ 1 ប្រយ័ត្ន 4 ប្រលោមលោក 4 ប្រលោមលោកសិច 1 ប្លុកស្ពត 1 ពងបែកក្នុងម៉ាត់ 8 ព័ត៌មាន 4 ព័ត៌មានក្ដៅសាច់ 4 ព័ត៌មានប្លែកៗ 1 ពេលកើត 2 ពោះវៀន 1 មហារីក 1 មាតានិងទារក 2 មាន់ 1 ម្នាស់ 1 ម្ហូបថ្ងៃនេះ 1 រៀនកម្មវិធីកុំព្យូទ័រ 1 រៀនធ្វើវេបសាយ 1 វិដេអូ 1 វីធីសាស្រ្តការពារ 1 សាច់ដុំ 17 សុខភាព 1 សុខភាពនិងសម្រស់ 1 សួត 1 ស្រកទំងន់ 1 ស្វាយ 1 ហោរាសាស្រ្ត 1 ហោរាសាស្រ្តសំរាប់ខែតុលា 1 ឬសដូងបាត 14 ឱសថធម្មជាតិ

គំនិតអ្នករកស៊ី

បុរសជនជាតិឥណ្ឌាម្នាក់បានដើរចូលទៅក្នុងធនាគារមួយក្នុងទីក្រុងញូវយ៉ក។ គាត់បានប្រាប់បុគ្គលិកធនាគារថា គាត់ត្រូវទៅអឺរ៉ុប ២ សប្តាហ៍ហើយត្រូវការខ្ចីលុយ ៥ពាន់ដុល្លា។
ភ្នាក់ងារធនាគារបានប្រាប់បុរសនោះថា ធនាគារតម្រូវអោយគាត់មានរបស់បញ្ចាំ ដើម្បីអាចខ្ចីលុយបាន។ ដូច្នេះគាត់ក៏បានហុចឯកសារពាក់ព័ន្ធ ព្រមទាំងសោរឡាន Ferrari តម្លៃ ៧៥០ពាន់ដុល្លា ដែលចតនៅមុខធនាគារ។ បន្ទាប់ពីត្រួតពិនិត្យឯកសារ ព្រមទាំងរថយន្តសព្វគ្រប់ហើយ ធនាគារក៏សំរេចចិត្តអោយបុរសនោះខ្ចី។
ពេលដែលបុរសនោះចេញផុត បុគ្គលិកធនាគារ ព្រមទាំងប្រធានធនាគារនោះបានសើចចំអកបុរសនោះថាជាមនុស្សល្ងង់ដែលយកឡានតម្លៃ រយពាន់ដុល្លាមកបញ្ចាំយកលុយតែ៥ពាន់ដុល្លា។
ពីរសប្តាហ៍ ក្រោយមកបុរសនោះ ក៏ត្រលប់មកយកឡានវិញ ព្រមទាំងយកមកសងវិញនូវលុយដែលបានខ្ចីចំនួន ៥ពាន់ដុល្លា បូកនិងការប្រាក់ ១៥ដុល្លាផងដែរ។ បុគ្គលិកធនាគារម្នាក់បានសួរបុរសនោះថា ពេលដែលលោកទៅបាត់ យើងបានឆែកប្រវត្តិរូបរបស់លោកហើយដឹងថាលោកជាសេដ្ឋីមានលុយរាប់លានដុល្លា ប៉ុន្តែយើងមិនយល់ថាហេតុអ្វីបានជាលោកយកឡានតម្លៃ៧៥០ពាន់ដុល្លាមកបញ្ចាំយកលុយត្រឹមតែ៥ពាន់ដុល្លាសោះ។ បុរសនោះបានសួរទៅបុគ្គលិកធនាគារវិញថា តើមានកន្លែងណានៅទីក្រុងញ៉ូវយ៉កនេះ ដែលអាចមើលថារក្សាឡានគាត់យ៉ាងល្អរយៈពេល២សប្តាហ៍ដោយគិតថ្លៃតែ១៥ដុល្លានោះ?

Post a Comment

[facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.