loading...

1 Excel 1 កន្ទាលត្រអាក 2 កំប្លែង 6 កសិកម្ម 3 ការចិញ្ចឹម 3 ការដាំដុះ 3 ក្បួនទស្សទាយ 1 ក្រពះ 1 ក្រពេញប្រូស្តាត 1 ខ្មោច 1 ខ្សែបាតដៃ 1 គំនិតពិចារណា 1 គំនិតអ្នករកស៊ី 7 គន្លឺះសុខភាព និងសិច 1 គ្រួស 1 ចង្កេះ 10 ចំណេះដឹងទូទៅ 1 ឆ្នាំឆ្លូវ 1 ឆ្នាំជូត 1 ឆ្នាំទាំង១២ 2 ជំងឺអាឡែហ្ស៊ី 2 ជំនឿរនិងសាសនា 1 ជាតិពុល 1 ជាតិអាស៊ីតអ៊ុយរិច 1 ឈឺខ្នង 1 ដូងតឿ 2 ដោះ 1 តម្រងរោម 2 ថ្លើម 1 ទឹកនោមផ្អែម 3 បច្ចេកវិទ្យា 1 បំលែងកូដ 1 បុកឆ្ងាញ់ 1 បូសពិស 1 ប្រមាត់ 1 ប្រយ័ត្ន 4 ប្រលោមលោក 4 ប្រលោមលោកសិច 1 ប្លុកស្ពត 1 ពងបែកក្នុងម៉ាត់ 8 ព័ត៌មាន 4 ព័ត៌មានក្ដៅសាច់ 4 ព័ត៌មានប្លែកៗ 1 ពេលកើត 2 ពោះវៀន 1 មហារីក 1 មាតានិងទារក 2 មាន់ 1 ម្នាស់ 1 ម្ហូបថ្ងៃនេះ 1 រៀនកម្មវិធីកុំព្យូទ័រ 1 រៀនធ្វើវេបសាយ 1 វិដេអូ 1 វីធីសាស្រ្តការពារ 1 សាច់ដុំ 17 សុខភាព 1 សុខភាពនិងសម្រស់ 1 សួត 1 ស្រកទំងន់ 1 ស្វាយ 1 ហោរាសាស្រ្ត 1 ហោរាសាស្រ្តសំរាប់ខែតុលា 1 ឬសដូងបាត 14 ឱសថធម្មជាតិ

មនុស្សស្រីដែលងប់នឹង​សិច​ខ្លាំងពេក​ប្រយ័ត្ន​កើតជំងឺ​ទាំង​នេះ


នៅពេលឆ្លងមេរោគ​ក្នុងបំពង់នោម ទឹកនោម​របស់អ្នក​ជំងឺមានផ្ទុកនូវ​បាក់តេរី និង​កោសិកាខ្ទុះ។ ជំងឺឆ្លងមេរោគ​ក្នុងបំពង់នោម​អាចកើតមាន​ចំពោះ​មនុស្ស​គ្រប់វ័យ មិនថា​ក្មេង​ឡើយ។ ជាពិសេសមនុស្សស្រីជំទង់​ងាយ​​នឹងគ្រោះថ្នាក់​ច្រើនជាង​គេ។ មួយវិញទៀត មនុស្សស្រី​ងាយនឹង​កើតជំងឺនេះ​ច្រើនជាង​មនុស្សប្រុស ១០ដង។

១. បំណែងចែក​ជំងឺឆ្លងមេរោគ​ក្នុងបំពង់នោម

ជំងឺឆ្លងមេរោគ​ក្នុងបំពង់នោម​តែងតែ​កើតឡើង​ដំបូងនៅក្នុង​បំពង់នោម​ដូចជា៖ ប្លោកនោម, ទា្វរនោម។ ប្រសិនបើ​មិនទទួលបានការព្យាបាល​ឲ្យបានទាន់ពេល​ទេនោះ​បាក់តេរី​នឹងជ្រៀត​ចូលទៅក្នុង​តំបន់ពិសេស​របស់បំពង់​នោមដូចជា បំពង់ទឹក​នោម និង​តម្រងនោម បណ្តាលឲ្យកើតជំងឺឆ្លង​មេរោគក្នុង​បំពង់នោម។ ជំងឺឆ្លង​មេរោគ​ក្នុងបំពង់​នោម​ត្រូវបាន​បែងចែក​ជា ៣ប្រភេទ​រួមមាន៖

ជំងឺទ្វារនោម

អាការៈក្រហាយទ្វារ​នោមនៅ​ពេលបត់ជើងតូច ជួនកាល​អាចមានខ្ទុះ​តាមទឹកនោម​ផងដែរ។

រោគរលាកប្លោក​នោម

មានអាការៈឈឺចាប់​នៅផ្នែកខាង​ក្រោមពោះ, ទ្វារនោម​ចំហរ, មានឈាមក្នុង​ទឹកនោម។ រោគរលាកប្លោក​នោមនេះជាការឆ្លងមេរោគ​បាក់តេរីក្នុង​បំពង់នោម ជាពិសេស​ចំពោះ​ស្ត្រី។ ស្ត្រី ២០% ធ្លាប់កើត​រោគរលាកប្លោកនោម​នេះម្តង​ក្នុង​មួយជីវិត ហើយ ២០% ទៀតលាប់​ជំងឺនេះ​ឡើង​វិញ។

Vimax Men
រលាកតម្រងនោម

រោគរលាកតម្រងនោមនេះ​ជាអាការៈធ្ងន់ធ្ងរ​នៃជំងឺឆ្លងមេរោគ​ក្នុងបំពង់នោម អាចបណ្តាលមក​ពីការឆ្លង​មេរោគ ដោយសារការ​លំហូរឈាមត្រលប់​មកកាន់ប្លោក​នោមវិញ ឬដោយសារ​ការជ្រៀត​ចូល​នៃឈាម។

ជំងឺនេះងាយ​នឹងបណ្តាលឲ្យ​ខូចមុខងារ​តម្រងនោម, ប្រសិនបើមិនបានព្យាបាល​ឲ្យទាន់ពេល​ទេនោះ អាចបណ្តាល​ឲ្យស្លាប់​បាន។

២. កត្តាដែល​បណ្តាលឲ្យកើតជំងឺឆ្លង​មេរោគក្នុង​បំពង់នោម៖

បាក់តេរីជា​ដើមហេតុ ៨០% ដែលបណ្តាលឲ្យ​មនុស្សជំទង់​កើតជំងឺឆ្លងមេរោគ​ក្នុងបំពង់នោម។ បាក់តេរីកើតមាន​នៅក្នុងពោះវៀន ដែលជ្រៀតចូល​ទៅខាងក្នុង​តាមរយៈរន្ធគូថ និង​ប្រដាប់​ភេទ។

ស្ត្រីងាយនឹង​រងគ្រោះច្រើន​ជាងគេ ដោយសារការ​បើកចំហរ​តំបន់ក្បែរ​ប្រភពបាក់តេរីពីរន្ធគូថ ប្រដាប់ភេទ ហើយទ្វារនោមស្ត្រី​មានលក្ខណៈខ្លី ដូច្នេះ​បាក់តេរី​ងាយនឹង​ជ្រៀតចូល​ទៅក្នុង​ប្លោក​នោម។

អ្នកឆ្លងមេរោគ​បាក់តេរី​អាចរាតត្បាតទៅដល់ដៃគូ​បានក្នុង​ពេលរួមភេទ។ស្ត្រីក្នុងវ័យរួមភេទ​ងាយនឹង​គ្រោះថ្នាក់​ដោយសារជំងឺ​នេះបំផុត ព្រោះការសម្រុក​ចូលរបស់​អាអូនតូច ធ្វើឲ្យស្ត្រីងាយ​នឹងឆ្លង​មេរោគ។

នៅពេល​រួមភេទ ទ្វារនោម​ប៉ះទៅនឹងបាក់តេរី​តាមរយៈ​រន្ធគូថ និងប្រដាប់ភេទ បាក់តេរីទាំង​នេះនឹងជ្រៀតចូល​ទៅក្នុងទ្វារនោម,​ ប្លោកនោម, តម្រងនោម និង​បណ្តាលឲ្យ​ឆ្លង​មេរោគ។

ចំពោះស្ត្រីកំពុង​សម្រាលកូនវិញ នឹង​បណ្តាលឲ្យ​បែករបាំង​ការពារជាតិ​រំអិលក្នុង​ទ្វារនោម។ ភាព​រាំងរដូវ, អរម៉ូនអឺសស្ត្រូសែន​មិនគ្រប់គ្រាន់​អាចបណ្តាលឲ្យ​ស្បូនស្ងួត, ភ្នាស​ជាតិ​រំអិល​ត្រូវស្ងួត ការការពារ​បាក់តេរី​នឹងត្រូវ​បាត់បង់។ ដូច្នេះចំពោះស្ត្រី​ដែលរាំង​រដូវក៏​អាចងាយ​រងគ្រោះដោយសារ​ជំងឺឆ្លងមេរោគ​ក្នុងបំពង់​នោមដែរ។ ទារកក៏​អាច​បណ្តាលឲ្យ​ឈឺ​ផង​ដែរ ប្រសិនបើឆ្លង​មេរោគក្នុង​បំពង់នោម ដោយសារបាក់​តេរីក្នុង​លាមកជ្រៀត​ចូលតាមទ្វារ​នោម។ បើទោះបីជាមនុស្សស្រី​មិនបានរួមភេទ​ក៏ដោយក៏អាច​ឆ្លងមេរោគនេះ​បានដែរ ប្រសិនបើ​មាន​ទម្លាប់ជូត​សម្អាតពី​ខាងក្រោយ​មកខាងមុខ​នៅពេល​បត់​ជើងរួច។

៣. វិធីគេច​ឲ្យផុតពី​ជំងឺឆ្លងមេរោគ​ក្នុង​បំពង់នោម

ដើម្បី​អាចការ​ពារខ្លួន​អ្នកពីជំងឹឆ្លងមេរោគ​ក្នុងបំពង់នោម​នេះបាន ត្រូវអនុវត្ត​ដូច​ខាង​ក្រោម៖

- រក្សាអនាម័យ​ផ្ទាល់ខ្លួន
- ទទួលទានទឹក​ឲ្យបាន​ច្រើន៖ ទទួលទានទឹក​ឲ្យបាន ២លីត្រក្នុង ១ថ្ងៃ ដើម្បីលាង​សម្អាតប្លោក​នោម, លាងសម្អាត​បាក់តេរី​មិនល្អ និងកម្ចាត់​បាក់តេរី​ចេញតាមទឹក​នោម។
- ស្ត្រីមិនគួរ​ងូតទឹក​ឡើយ ព្រោះការងូតទឹក​អាចផ្តល់​​ឱកាសឲ្យបាក់​តេរីគ្រប់ប្រភេទ​ចូលទៅ​ក្នុង​តាមប្រដាប់ភេទ។
- មិនត្រូវនោម​ប្រញាប់ទេ ព្រោះអាច​ធ្វើឲ្យបាក់តេរី​មិនហូរ​ចេញ​មកក្រៅ។ នៅពេលឈឺ​នោមភ្លាម ត្រូវទៅ​នោមភ្លាម ដោយមិន​ចាំបាច់ត្រូវរង់ចាំ​រយៈពេល​រៀងរាល់ ២-៣ម៉ោង​ទើបទៅ​នោមម្តង។
- ត្រូវនោម​មុន និងក្រោយ​ពេលរួមភេទ
- អនាម័យប្រដាប់​ភេទមុន និងក្រោយពេល​រួមភេទរួច ដើម្បីការពារ​បាក់តេរីជ្រៀតចូល​ទៅក្នុង​ទ្វារនោម និង​ប្លោកនោម។
- ទទួលទាន​វីតាមីន C ឲ្យបាន​ច្រើន ដើម្បីបង្កើន​ទឹកនោម​ជូរប្រៃ រារាំងដល់​ការលូតលាស់​របស់​បាក់តេរី។
- ចំពោះស្ត្រី​ដែលឧស្សាហ៍រួមភេទគួរតែ​ចេះគិតដល់​ការប្រើ​ក្បាច់ ដើម្បីជៀសវាង​ការឆ្លងមេរោគ​តាមរន្ធប្រដាប់ភេទ។
- ចំពោះ​ក្មេងវិញ ត្រូវផ្លាស់ប្តូរ​ខោទឹកនោម​វាភ្លាម ក្រោយពេល​វាបញ្ចេញ​លាមករួច បង្រៀនក្មេងឲ្យ​ចេះជូត​សម្អាតផ្នែក​ខាងក្រោយ(គូថ) ក្រោយពេល​ប្រើប្រាស់​បង្គន់រួច៕

Post a Comment

[facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.