អ្នកជំនាញជាច្រើនបានណែនាំថា ដើម្បីឱ្យជីវិតស្នេហាកាន់តែមានសេចក្តីសុខ និងភាពផ្អែមល្ហែម គូស្នេហ៍គ្រប់រូបគួរតែចេះតិចនិចជួយបង្កើនសម្រើប និងចំណង់តណ្ហាដល់គ្នាទៅវិញទៅមកក្នុងកំឡុងពេលរួមភេទ។ ខាងក្រោមនេះ ជាវិធីសាស្ត្រមួយចំនួនដើម្បីបង្កើនភាពស្និទ្ធស្នាលក្នុងពេលឡើងគ្រែ និងផ្សាភ្ជាប់ស្នេហាអ្នកទាំងពីរឱ្យចុះសម្រុងនឹងគ្នាជារៀងរហូត៖
បំភ្លេចចោលនូវរាល់ជម្លោះទាំងឡាយ
ប្រសិនបើអ្នកមានជម្លោះជាមួយនឹងគ្នា ហើយចង់បំភ្លេចវាចោល វិធីដែលល្អបំផុតគឺបង្កើនសម្រើប នឹងធ្វើឱ្យអារម្មណ៍អ្នកទាំងពីរពុះកញ្ជ្រោលឡើង។
ផ្លាស់ប្តូរបន្ទប់ថ្មី
ការផ្លាស់ប្តូរទៅនៅបន្ទប់ថ្មីអាចជាចំណាប់អារម្មណ៍មួយរបស់គូស្វាមីភរិយាដែលរៀបការថ្មីថ្មោង ឬក៏រស់នៅលក្ខណៈជាស្វាមីភរិយា។ ការផ្លាស់ប្តូរបន្ទប់ថ្មី ឬក៏ផ្ទះថ្មីអាចធ្វើឱ្យអ្នកសាកល្បងការបង្កាត់ភ្លើងស្នេហ៍បាន។
ធ្វើសកម្មភាពឱ្យរហ័ស
គូស្វាមីភរិយាគ្រប់រូបគួរតែសាកល្បងប្រើតិចនិចរហ័សវាយលុកភ្លាមៗ វាប្រហែលអាចជាវិធីសាស្ត្រដ៏ល្អដែលធ្វើឱ្យអ្នកទាំងពីរមានអារម្មណ៍ញាប់ញ័រក្នុងពេលតែមួយ។
ប្រើក្បាច់ថ្មី
គូស្វាមីភរិយាមួយចំនួនចូលចិត្តភាពពុះកញ្ជ្រោលជាមួយគ្នា។ យល់ល្អគួរតែសាកល្បងអ្វីមួយដែលប្លែក ហើយបង្កើនសម្រើបផ្លូវភេទដោយប្រើវិធីសាស្ត្រថ្មី។
មិនបានហាត់ប្រាណ
ប្រសិនបើអ្នកធ្លាប់តែហាត់ប្រាណយ៉ាងទៀងទាត់ តែក្រោយមកអ្នកមិនបានធ្វើលំហាត់ប្រាណ ធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ សាកល្បងវិធីសាស្ត្ររួមភេទជំនួសវិញ វានឹងធ្វើឱ្យអ្នកលែងចង់ទៅហាត់ប្រាណខាងក្រៅទៀត។
ចេញទៅខាងក្រៅផ្ទះ
ក្រៅពីកន្លែងក្នុងផ្ទះរបស់អ្នក អ្នកអាចបង្កើនសម្រើបផ្លូវភេទនៅកន្លែងណាមួយផ្សេង។ ទីកន្លែងថ្មី និងទិដ្ឋភាពថ្មីជាហេតុផលមួយសម្រាប់ការរួមភេទរបស់អ្នកទាំងពីរ៕
Post a Comment