loading...

1 Excel 1 កន្ទាលត្រអាក 2 កំប្លែង 6 កសិកម្ម 3 ការចិញ្ចឹម 3 ការដាំដុះ 3 ក្បួនទស្សទាយ 1 ក្រពះ 1 ក្រពេញប្រូស្តាត 1 ខ្មោច 1 ខ្សែបាតដៃ 1 គំនិតពិចារណា 1 គំនិតអ្នករកស៊ី 7 គន្លឺះសុខភាព និងសិច 1 គ្រួស 1 ចង្កេះ 10 ចំណេះដឹងទូទៅ 1 ឆ្នាំឆ្លូវ 1 ឆ្នាំជូត 1 ឆ្នាំទាំង១២ 2 ជំងឺអាឡែហ្ស៊ី 2 ជំនឿរនិងសាសនា 1 ជាតិពុល 1 ជាតិអាស៊ីតអ៊ុយរិច 1 ឈឺខ្នង 1 ដូងតឿ 2 ដោះ 1 តម្រងរោម 2 ថ្លើម 1 ទឹកនោមផ្អែម 3 បច្ចេកវិទ្យា 1 បំលែងកូដ 1 បុកឆ្ងាញ់ 1 បូសពិស 1 ប្រមាត់ 1 ប្រយ័ត្ន 4 ប្រលោមលោក 4 ប្រលោមលោកសិច 1 ប្លុកស្ពត 1 ពងបែកក្នុងម៉ាត់ 8 ព័ត៌មាន 4 ព័ត៌មានក្ដៅសាច់ 4 ព័ត៌មានប្លែកៗ 1 ពេលកើត 2 ពោះវៀន 1 មហារីក 1 មាតានិងទារក 2 មាន់ 1 ម្នាស់ 1 ម្ហូបថ្ងៃនេះ 1 រៀនកម្មវិធីកុំព្យូទ័រ 1 រៀនធ្វើវេបសាយ 1 វិដេអូ 1 វីធីសាស្រ្តការពារ 1 សាច់ដុំ 17 សុខភាព 1 សុខភាពនិងសម្រស់ 1 សួត 1 ស្រកទំងន់ 1 ស្វាយ 1 ហោរាសាស្រ្ត 1 ហោរាសាស្រ្តសំរាប់ខែតុលា 1 ឬសដូងបាត 14 ឱសថធម្មជាតិ

វិធីបង្កើន ថាមពលសិច ឱ្យ​កាន់​តែខ្លាំង

ទោះបីជីវិតគូស្នេហ៍របស់អ្នកបានរៀបការយូរមកហើយក្ដី ក៏មិនមែន មានន័យថា ជីវិតសិចរបស់អ្នកទាំងពីរស្រពាប់ស្រពោនទៅតាមពេលវេលានោះដែរ។ខាងក្រោមនេះជាវិធីថ្មីៗ ដើមី្បធ្វើឱ្យសិចមានថាមពល ក្លៀវក្លាវិញទើបវាប្រសើរជាង ។
-ប្រើពេលវេលាទាក់ទាញ អារម្មណ៍ ៖ នេះជាវិធីមួយធ្វើឱ្យ អារម្មណ៍ពុះកញ្ជ្រោលយ៉ាងងាយ បំផុត ។ អ្នកសាក ល្បងស្លៀកពាក់ ឈុតពីកំណើត ដើម្បីបង្ហាញពីភាព សិចស៊ី បន្ទាប់មកចាប់ផ្ដើមប្រើ អវយវៈដែលមានឱ្យកើតជា ប្រយោជន៍ ដោយប្រើវាបបោស អង្អែលនៅលើរាងកាយឱ្យបានសព្វ ទីកន្លែង ដើម្បីដាស់ប្រព័ន្ធសរសៃ ប្រសាទឱ្យវាក្រោកឡើង ។
-ធ្វើជាមេបញ្ជាការ ៖ មិនមែនមានន័យថា នាងមានអំណាច បញ្ជាគេឱ្យលូនមករកនោះទេ គ្រាន់តែណែនាំនាងឱ្យចេះបញ្ជាគេនៅ ក្នុងបន្ទប់បន្ដិចបន្ដួចតែប៉ុណ្ណោះ ដូចជាឱ្យគេជួយដោះសម្លៀកបំពាក់ ឱ្យនាង រួចឱ្យគេថើបនាងតាំងពី ក្បាល រហូតដល់ចុងជើង រួចហើយ ក៏បន្ដទៅអ្វីផ្សេងៗ…។
-ហាត់ប្រាណ ៖ ការហាត់ ប្រាណបញ្ចេញញើសជាមួយនឹង សិចដ៏ក្ដៅគគុក វាមានភាពពាក់ ព័ន្ធគ្នាយ៉ាងខ្លាំងហួសពីអ្វីដែលអ្នក កំពុងគិតទៅទៀត ។ ព្រោះនៅ ពេលចរន្ដឈាមរបស់អ្នកដំណើរការអារម្មណ៍ស្រៀវស្រើបរបស់អ្នក ក៏ចាប់ពុះកញ្ជ្រោលឡើងដែរ ។ ដូច្នេះគួរចូលហាត់ប្រាណរួមគ្នានៅ ពេលរសៀល ដើម្បីបង្កើនកម្លាំង ក្លៀវក្លានៅពេលយប់ ។
-វេទមន្ដពីចុងក្រចក ៖ ជំនួស ប្រើដៃស្ទាបបបោសអង្អែលនៅលើ សក់ ឬបង្អូសតាមចង្អូរខ្នងរបស់គេ។ អ្នកសាកល្បងប្រើចុងក្រចក បង្អូសថើៗឱ្យសព្វរាងកាយរបស់គេ ដែលសកម្មភាពនេះមិនមែនជា ការបង្កគ្រោះថ្នាក់នោះទេ តែជា ការអូសទាញអារម្មណ៍ឱ្យញាប់ញ័រ ច្រើនជាង ។
-បង្កើនសន្ទុះ ៖ ប្ដូរពីក្បាច់ បែបធម្មតាឱ្យក្លាយទៅជាក្បាច់ មួយក្ដៅគគុក ដោយកែសម្រួល ពីក្បាច់ដើមតែប៉ុណ្ណោះ គឺប្រើ ខ្នើយកល់ពីក្រោមត្រគាក ដែល វិធីនេះជួយឱ្យចំណុចស្រើបរបស់ នាងរងនឹងការកកិតកាន់តែល្អ ។ បន្ទាប់មកឱ្យផ្អឹបជើងជាប់គ្នា ដើម្បី ឱ្យកាន់តែណែន និងចុងក្រោយ ទាញជង្គង់ខ្លួនឯងឡើងមកផ្អឹបជាប់ នឹងគល់ភ្លៅរបស់គេ ។
-ពញាក់អារម្មណ៍ស្រើបស្រាល ៖ សាកល្បងដើរលបៗចូលពីខាង ក្រោយ ខណៈពេលគេអង្គុយនៅលើ តុធ្វើការ ឬលបៗចូលទៅរកគេ ខណៈពេលគេកំពុងងូតទឹក ។ ស្ទាប អង្អែលៗគល់ភ្លៅរបស់គេខណៈ ពេលគេកំពុងអង្គុយមើលបាល់ទាត់ ថ្ងៃឈប់សម្រាក ជាវិធីសាងភាព ចម្លែក ដោយគេនឹកស្មានមិនដល់ និងធ្វើឱ្យគេពុះកញ្ជ្រោល រហូតនាង ត្រៀមខ្លួនមិនទាន់ក៏ថាបាន ។
-ឈុតក្នុងពណ៌ខ្មៅ ៖ នាង ប្រហែលជាដឹងរួចមកហើយថា ពណ៌ខ្មៅនេះវាជាពណ៌មួយ ដែល សុភាពនារីមិនអាចខ្វះបានសម្រាប់ ចូលរួមពិធីអ្វីមួយ ។ ក៏ប៉ុន្ដែពណ៌នេះ ពេលនៅក្នុងបន្ទប់ដេករឹតតែខ្វះ លែងបានទៅទៀត ។ ដូច្នេះគួរសាក ល្បងប្រើខោស្លីបពណ៌ខ្មៅ ដើម្បី អង្រួនបេះដូងរបស់គេឱ្យញាប់ញ័រ នៅក្នុងរាត្រីនោះជាក់ជាមិនខាន ។

-ទំនាក់ទំនងដោយមិនប្រើ ពាក្យសម្ដី ៖ សាកល្បងព្រមព្រៀង គ្នាថា នៅពេលរសៀលអ្នកនឹងប្រើ ការទំនាក់ទំនងគ្នាដោយប្រើភាសា រាងកាយជំនួសពាក្យសម្ដី ។ បន្ទាប់ មកប្រើដៃជើងរាងកាយរបស់អ្នក បបោសអង្អែលទៅលើខ្លួនគេ ដើម្បី ប្រាប់ពីអ្វីដែលមាននៅក្នុងចិត្ដ របស់អ្នក នោះអ្នកនឹងឃើញថា អារម្មណ៍ស្នេហារបស់អ្នកមាន សន្ទុះក្លៀវក្លា ទោះបីមិនបាននិយាយ អ្វីមួយម៉ាត់ក៏ដោយចុះ ។

Post a Comment

[facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.